ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា តាត់ ឡឹង ដែលត្រូវជាម្ដាយ ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង
នារសៀលថ្ងៃសុក្រ ១រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា តាត់ ឡឹង ដែលត្រូវជាម្ដាយ ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានទទួលមរណភាព ដោយជរពាធ ក្នុងជន្មាយុ៨៨ឆ្នាំ កាលពីថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយហើយបច្ចុប្បន្នពិធីបុណ្យសពបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ក្រោយបន្ទាយសុវត្ថិភាព ដែលស្ថិតនៅផ្លូវ ២១B ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕